ជំងឺអេដស៍
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
មេរោគអេដស៏ (HIV: Human Immunodeficiency Virus)គឺជាប្រភេទវ៉ីរុសដែលធ្វើអោយប្រពន្ធ័ការពាររាងកាយមនុស្សចុះខ្សោយ។ AIDS (Acquired immune deficiency syndrome ឬ acquired immunodeficiency syndrome) ជំងឺអេដស៏ គឺជាចង្កោមរោគសញ្ញា ដែលកើតឡើងនៅពេល ដែល ប្រពន្ធ័ការពាររាងកាយ របស់មនុស្ស ចុះខ្សោយ។
មាតិកា |
[កែប្រែ] ភ្នាក់ងារចំលងមេរោគអេដស៏
- តាមការរួមភេទជាមួយដៃគូដែលផ្ទុកមេរោគអេដស៏ ដោយមិនបានការពារ
- តាមឈាម ដូចជាការបញ្ចូលឈាមដោយមិនបានត្រួតពិនិត្យជាមុន រឺ ប្រើប្រាស់ របស់មុតស្រួចរួមគ្នា ដោយមិនបានស្ងោររំងាប់មេរោគជាមុន
- តាមរយៈពីម្តាយ ទៅកូន ចំពោះស្ត្រីមានផ្ទៃពោះ ដែលមាន បីដំនាក់កាល ៖
- នៅក្នុងពោះ
- នៅពេលកើត
- និង នៅពេលបំបៅដោះ
[កែប្រែ] មេរោគអេដស៏ មិនអាចឆ្លងតាម
- ការប្រស្រ័យទាក់ទងគ្នាជាសាធារណៈ នៅក្នុងសង្គម
- ការប្រើប្រាស់បង្គន់ រឺ បន្ទប់ទឹកសាធារណៈ រឺ អាងទឹកសាធារណៈ
- សត្វល្អិតទិច រឺ ខាំ
- ការសួរសុខទុក្ខអ្នកជំងឺ រឺ អោបថើបគ្នា រឺ ចាប់ដៃគ្នា
- ការហូបចុករួមគ្នា រឺ រស់នៅផ្ទះជាមួយគ្នា
[កែប្រែ] វិធីការពារ
- ចូរអ្នកប្រើប្រាស់ស្រោមអនាម័យជាប្រចាំនៅពេលរួមភេទ
- កុំប្រើប្រាស់របស់មុតស្រួចរួមគ្នា ដូចជាម្ជុលចាក់ថ្នាំ រឺ ឡាម
[កែប្រែ] ការព្យាបាលជំងឺអេដស៏
រហូតមកទល់បច្ចុប្បន្ននេះ មិនទាន់មានអ្នក ប្រាជ្ញណាម្នាក់ អាចរកឃើញថ្នាំសំលាប់មេរោគអេដស៏បាននៅឡើយទេ គេរកឃើញ តែថ្នាំសំរាប់ពន្យា ជីវិតអ្នកជំងឺអេដស៏ តែប៉ុណ្ណោះ ។ មេរោគអេដស៏ វាមិនសំលាប់មនុស្សដោយផ្ទាល់ទេ វាគ្រាន់តែធ្វើ អោយប្រព័ន្ធការពារខ្លួនមនុស្សចុះខ្សោយ ដែលធ្វើអោយខ្លួនអ្នកជំងឺនោះ ងាយនឹងទទួល យកនូវជំងឺ ផ្សេងៗ ហៅថា ជំងឺឱកាសនិយម ដូច្នេះគេព្យាបាលជំងឺអេដស៏ គឺព្យាបាលជំងឺឱកាសនិយម ។ ជំងឺឱកាសនិយម ដែលជួបប្រទះញឹកញាប់នៅប្រទេសកម្ពុជា យើង មានដូចជា៖
- ជំងឺរបេងសួត រឺ របេងក្រៅសួត
- ជំងឺទាក់ទងទៅនឹងប្រព័ន្ធដង្ហើម ឧទាៈ ជំងឺរលាកសួត ដោយ ពពួកបាក់តេរី រឺ ពពួកផ្សិត
- ជំងឺទាក់ទងទៅនឹង ខួរក្បាល ឧទាៈ ជំងឺរលាកខួរក្បាល
- ជំងឺទាក់ទងទៅនឹងប្រពន្ធ័រំលាយអាហារ ឧទាៈ រាគ ផ្សិតអណ្តាត រឺ មាត់
- ជំងឺសើរស្បែក ឧទា ៖ កើតរើម, រមាស់
- ជំងឺ រលាកកូនកណ្តុរ
[កែប្រែ] ឯកសារយោង